• put your amazing slogan here!

    វិធីសាស្រ្តក្នុងការទាញយកឯកសារពី Torrent តាមរយៈ IDM


    IDM គឺជាកម្មវិធីមួយដែលពោរពេញទៅដោយសម្ថភាពក្នុងការទាញយកឯកសារនានានៅលើអ៊ីនធឺណេតបានស្ទើរតែគ្រប់ប្រភេទឯកសារនឹងព្រម
    ទាំងមានល្បឿនលឿនក្នុងការទាញយក ប៉ុន្តែសំរាប់ប្រភេទឯកសាររបស់ Torrent វិញគឺ IDM មិនអាចទាញយកបានដោយសេរឺដូចជាឯកសារ
    ផ្សេងៗនោះឡើយ។ ជាទូទៅដើម្បីទាញឯកសាររបស់ Torrent គឺតំរូវអោយអ្នកប្រើប្រាស់នូវកម្មវិធីរបស់របស់ Torrent ដើម្បីអាចទាញយក
    បានដែលមានដូចជា Utorrent, Bittorrent, Vuze,... ជាដើម ប៉ុន្តែវាមិនមានល្បឿនលឿនដូចជា IDM នោះឡើយទើបបានជាអ្នកប្រើប្រាស់មួយ
    ចំនួនខិតខំស្វែងរកវិធីសាស្រ្តផ្សេងៗក្នុងការទាញយកឯកសាររបស់ Torrent តាមរយៈ IDM ហេតុដូច្នេះទើបគេហទំព័រកូនខ្មែរលើកយកនូវវិធី
    សាស្រ្តងាយក្នុងការទាញយកឯកសារពី Torrent តាមរយៈ IDM មកបង្ហាញជូនលោកអ្នកដោយគ្រាន់តែអនុវត្តដូចខាងក្រោម៖

    1. ធ្វើការទាញយកនូវFileតូចមួយដែលជាAddressរបស់ឯកសាររបស់កម្មវិធីដែលអ្នកចង់បានជាមុនសិន។
    2. បន្ទាប់ពីបានAddressនោះហើយអ្នកត្រូវចូលទៅកាន់គេហទំព័រមួយដើម្បីធ្វើការបំលែងAddress។ http://www.torcache.net
    3. បន្ទាប់ពីចូលដល់គេហទំព័រហើយអ្នកត្រូវចុចលើប៊ូតុងBrownដើម្បីស្វែងរកនូវAddressដែលអ្នកបានទាញយកនឹងរក្សារទុកក្នុងកុំព្យូទ័រ របស់អ្នក បន្ទាប់មកចុចលើប៊ូតុងCache។




    4. CopyនូវAddressដែលបានផ្តល់មកអោយវិញ

    5. បន្ទាប់​ពីCopy Addressនោះរួចហើយសូមចូលទៅកាន់គេហទំព័រមួយទៀតដើម្បីPaste Addressនោះសំរាប់ធ្វើការដោនឡូដន៍ រួចចុចប៊ូតុត Get។ សំគាល់ៈ បើអ្នកមិនទាន់មានAccountទេ សូមធ្វើការបង្កើតAccountជាមុនសិន! http://www.torrific.com

    6. បន្ទាប់​មកចុចលើប៊ូតុត initiate bittorrent transmission ដែលនៅខាងស្តាំ។

    7. ចុចលើឈ្មោះFileដែលអ្នកចង់ដោនឡូដន៍ នោះIDMនឹងធ្វើការចាប់ទាញយកFileនោះដោយស្វ័យប្រវត្តិ។

    បញ្ចាក់: ការទាញយកនេះក៏អាចស្រ័យទៅលើឯកសារនោះវាAviableចំពោះIDMផងដែរ!

    0 comments:

    Post a Comment

    សូមស្វាគមន៍ដល់បងប្អូនទាំងអស់គ្នា ដែលបានចូលទស្សនាគេហទំព័ររបស់យើងខ្ញុំ សូម រីករាយជាមួយ បទចំរៀងល្បីៗគ្រប់ផលិតកម្ម ការបង្រៀនអោយចេះដោះស្រាយបញ្ហាកុំព្យូទ័រ ​ ទាញយកកម្មវិធីកុំព្យូទ័រ និង ទូរស័ព្ទដោយឥតគិតថ្លៃ សូមអគុណ!!!
     

    Meet The Author

    Experience