• put your amazing slogan here!

    ប្តូរផ្ទាំង Log on នៅក្នុង Window 7


    សួរស្តីមិត្តទាំងអស់គ្នា ! ជាធម្មតានៅពេលយើងបើកកុំព្យូទ័រ វានឹងចេញផ្ទាំងជា Default គឺ​ផ្ទាំង Window 7 ។ តែនៅពេលនេះយើងអាចប្តូររូបភាពនេះ ដោយដាក់រូបភាពផ្ទាល់ខ្លួនរបស់យើងបាន ។ នៅខាងលើនេះគឺជារូបភាពដែលយើងខ្ញុំបានឌីស្សាញដាក់ជា Logo និង បន្ថែមអក្សរ រួចកំណត់ឲ្យវាចេញនៅពេលដែល យើងបានបើកកុំព្យូទ័រ ។
    ខាងក្រោមនេះគឺជាវិធីដើម្បីប្តូរផ្ទាំងរូបភាពនៅពេលបើកកុំព្យូទ័រ៖
    ១. ចូល Regedit ដោយចុច Window Key + R រួចចូលដូចខាងក្រោម HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Authentication\LogonUI\Background បន្ទាប់មកចុចពីរដងទៅលើ DWORD Key OEMBackground រួចកែតំលៃរបស់វាពី ០ ទៅជា 1 ។
    ២. ដំណាក់កាលនេះគឺយើងត្រូវរករូបភាពដែលយើងចង់ដាក់ តែត្រូវកំណត់រូបភាពដែលយើងចង់យកមកដាក់នេះ ឲ្យវាត្រូវនឹងទំហំរបស់អេក្រង់កុំព្យូទ័ររបស់យើង ។
    ៣.បន្ទាប់មកចូលទៅកាន់ Window\system32\oobe\info\backgrounds ( ករណីបើនៅក្នុង folder oobe អត់មាន folder infoដូចនេះយើងត្រូវបង្កើតវាដោយខ្លួនឯង គឺត្រូវបង្កើត Folder info រួចចូលក្នុងfolder info ដើម្បីបង្កើត folder backgrounds )។ បន្ទាប់មកទៀតយើង Copy រូបភាពរបស់យើងមកដាក់ក្នុង folder backgrounds ដែលយើងបានចូលខាងលើនេះ ដោយ ដាក់ឈ្មោះរូបភាពរបស់យើងជា backgroundDefault.jpg ។
    បន្ទាប់ពីបានធ្វើដូចខាងលើរួច យើងចាប់ផ្តើមកុំព្យូទ័រយើងជាថ្មី ពេលនេះយើងនឹងឃើញរូបភាពរបស់យើងដែល យើងបានដាក់ហើយ ។

    0 comments:

    Post a Comment

    សូមស្វាគមន៍ដល់បងប្អូនទាំងអស់គ្នា ដែលបានចូលទស្សនាគេហទំព័ររបស់យើងខ្ញុំ សូម រីករាយជាមួយ បទចំរៀងល្បីៗគ្រប់ផលិតកម្ម ការបង្រៀនអោយចេះដោះស្រាយបញ្ហាកុំព្យូទ័រ ​ ទាញយកកម្មវិធីកុំព្យូទ័រ និង ទូរស័ព្ទដោយឥតគិតថ្លៃ សូមអគុណ!!!
     

    Meet The Author

    Experience